First blog post

This is your very first post. Click the Edit link to modify or delete it, or start a new post. If you like, use this post to tell readers why you started this blog and what you plan to do with it.

post

Advertisements

ការអប់រំនៅកម្ពុជា

មុនពេលប្រឡងឈានចូលមកដល់ ក្នុងរយៈពេលមួយសប្តាហ៍នោះ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានដាស់តឿនឲ្យបេក្ខជនដែលមានឈ្មោះក្នុងបញ្ជីប្រឡងទាំងអស់ថា ក្នុងករណីដែលរកឃើញមានការចម្លងពីគ្នា នៅថ្ងៃប្រឡងសញ្ញាបត្រទុតិយភូមិ ឬបាក់ឌុប បើធ្វើកោសល្យវិច័យដូចគ្នានឹងឲ្យធ្លាក់ទាំងពីរជាស្វ័យប្រវត្តិ។

សម័យប្រឡងបាក់ឌុបឆ្នាំ២០១៨ នឹងធ្វើឡើងនៅថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨ មានបេក្ខជន ប្រឡងសរុបចំនួន ១១៧ ០៦១ នាក់ និងមានមណ្ឌលប្រឡងចំនួន១៩៥ មណ្ឌល ចែកចេញជា ៤៧៦១បន្ទប់ នៅរាជធានី- ខេត្តទាំង២៥។

ក្នុងឱកាសជួបសំណេះសំណាលជាមួយអ្នកសង្កេតការណ៍ប្រឡង លោក ហង់ ជួនណារ៉ុន បានថ្លែងថា «ប្រសិនបើឃើញគេចម្លង យើងគ្រាន់តែប្រាប់លេខតុ លេខអីទៅ និងថ្នាក់ណា ឲ្យតែមានលេខតុ និងថ្នាក់ក៏បានដែរ ក្រសួងនឹងធ្វើកោសល្យវិច័យ។ តើមានការចម្លងឬអត់ មិនមែនប្រាប់តែលេខតុចប់នោះទេ គឺក្រសួងនឹងយកព័ត៌មានហ្នឹងធ្វើកោសល្យវិច័យ ចឹងបានឃើញថា ចម្លងដូចគ្នាឲ្យធ្លាក់ទាំងពីរ»

លោកបន្តថា ធ្វើបែបនេះ អ្នកសង្កេតការណ៍ និងអនុរក្សគ្មានបញ្ហាប្រឈម កើតឡើងលើពួកគេនោះទេ ។ ម្យ៉ាងទៀតពេលប្រឡងនាពេលកន្លងមក អ្នកសង្កេតការណ៍ ព្រមទាំងអនុរក្សក៏គ្មានបញ្ហា អ្វីកើតឡើងលើពួកគេដែរ។

រដ្ឋមន្រ្តីបានអះអាងថា ប្រសិនបើបេក្ខជនគំរាមកំហែងអ្នកសង្កេតគឺ បេក្ខជនរូបនោះនឹងធ្លាក់ដោយស្វ័យប្រវត្តិ ហើយនឹងទទួលទោសព្រហ្មទណ្ឌជាដើម។

លោកថា ក្រសួងអប់រំបានធ្វើការកែទម្រង់ មិនមែនតែពេលប្រឡងបាក់ឌុបនោះទេ ធ្វើកែទម្រង់តាំងពីថ្នាក់មតេយ្យ ដើម្បីឲ្យពួកគេមានមូលដ្ឋានគ្រឹះក្នុង ការសិក្សាតាំងពីក្មេង។

ចំណែកប្រធានអង្គភាពប្រឆាំងអំពើ ពុករលួយ(ACU) លោក ឱម យ៉ិនទៀង បានបញ្ជាក់ថា អ្នកសង្កេតការណ៍ស្ម័គ្រចិត្តសម្រាប់ ការប្រឡងបាក់ឌុបឆ្នាំ២០១៨មានជាង៦ពាន់នាក់ កើនឡើងជាង៥០០នាក់ បើធៀបនឹងឆ្នាំមុន ខណៈការប្រឡងបាក់ឌុបឆ្នាំ២០១៧ មានអ្នកស្ម័គ្រចិត្តសង្កេតការណ៍ ប្រមាណជិត៥ពាន់នាក់ដែលមកពីស្ថាប័នរដ្ឋ អង្គការ មិនមែនរដ្ឋាភិបាល និង វិស័យឯកជន។

សូមបញ្ជាក់ថា ការប្រឡងបាក់ឌុបនេះ ក្រសួងបានប្រើប្រាស់គណៈមេប្រយោគចំនួន ៣១ ១០៨នាក់ ចែកចេញពីរផ្នែក គឺដំណាក់សំណេរចំនួន១៥៨០០នាក់ និងដំណាក់កាលអត្រាកំណែ១៤៤០០នាក់ ។ ឆ្នាំនេះដែរ ក៏មានការចូលរួមពី អ្នកសង្កេតការណ៍មកពី អង្គភាពប្រឆាំងអំពើពុករលួយជាង៦ពាន់នាក់ ។ ក្រសួងនឹងរៀបចំប្រធានវិញ្ញាសារ សម្រាប់ប្រឡងចំនួន៧មុខវិជ្ជា។

បើតាមលោករដ្ឋមន្ត្រីក្រសួងអប់រំ បានអះអាង សម្រាប់ការប្រឡងនេះ ទោះបីជាមានបេក្ខជនប្រឡង ជាប់មានចំនួនតិចក្តី ក៏ក្រសួងមិនមានការប្រឡងជាលើកទី២ ដូចឆ្នាំ២០១៤នោះទេ ។ ក្រសួងចំណាចថវិកា ជិត៥លានដុល្លារ សម្រាប់ការប្រឡងនេះ ។ សម្រាប់លទ្ធផលនៃការប្រឡងបេក្ខជន ដែលមាន៥០០ពិន្ទុខ្ពស់បំផុត និងពិន្ទុ២៣៧ ជាប់មធ្យម៕